Kai Havertz ត្រៀម​ក្លាយ​ខ្លួន​ជា​កីឡាករ​អាល្លឺម៉ង់​ថ្លៃ​បំផុត ពេល​ផ្ទេរ​ទៅ Chelsea ជោគជ័យ

តាម​របាយការណ៍​ពី Sport BILD បាន​ចុះ​ផ្សាយ​ថា ការ​ចរចា​រវាង Chelsea និង Bayer Leverkusen ពាក់ព័ន្ធ​សំណើ​នៃ​ការ​នាំ​យក Kai Havertz គឺ​ទំនង​ជា​ត្រៀម​នឹង​បញ្ចប់​ដោយ​ចម្លើយ​វិជ្ជមាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ។

ប្រសិន​ណា​ការ​ចរចា​សម្រេច​ទៅ​បាន នោះ​កីឡាករ​វ័យ ២១ ឆ្នាំ នឹង​ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់​ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ពោល​ទំនង​ជា​ចន្លោះ​ ៨០ ទៅ ៩០ លាន​អឺរ៉ូ​ឯ​ណោះ។

បញ្ជាក់​ថា Chelsea កន្លង​ទៅ​យក Werner បាន​ម្នាក់​ហើយ ចាយ​អស់ ៥៣ លាន​អឺរ៉ូ ព្រមព្រៀង​ឈរ​ជើង​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ។

សម្រាប់ Havertz រដូវ​កាល ២០១៩/២០ រូប​គេ​រក​បាន ១៨ គ្រាប់​និង Assist ៩ លើក នៅ ៤៥ ប្រកួត​សរុប​ឲ្យ Bayer Leverkusen៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT