ប្រធាន​ក្លឹប PSG ​ថា​ក្រុម​ខ្លួន​សក្ដិសម​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​

​លោក Nasser Al-Khelaifi ​ប្រធាន​ក្លឹប PSG ​បាន​អះអាង​ថា​ក្រុម​របស់​លោក​សក្ដិសម​សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​នេះ​។

​ក្រុម PSG ​បានយក​ឈ្នះ​លើ​ក្រុម Leipzig ​ក្នុង​លទ្ធផល ៣-០ ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ដែល​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​ពួកគេ​ហើយ។ ​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្លឹប​លោក Nasser Al-Khelaifi ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គោលដៅ​សំខាន់​របស់​ក្លឹប​អ្នក​មាន​នេះ គឺ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ហើយ។

លោក Nasser Al-Khelaifi ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “វា​ជា​យប់​ប្រវត្តិសាស្ត្រ​សម្រាប់​យើង​នៅ UCL ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​មាន​ការ​ប្រកួត​ដ៏​ល្អ​មួយ​ជាមួយ​ក្រុម​ដែល​ពិបាក​យក​ឈ្នះ។ ខ្ញុំ​ពិត​ជា​មាន​មោទកភាព ​ចំពើ​កីឡាករ ​និង​បុគ្គលិក​ទាំង​អស់។ យើង​មិន​ទាន់​ចង់​ទៅ​ប៉ារីស​វិញ​ទេ ​យើង​ចង់​បន្ដ​នៅ​ទី​នេះ​សិន”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT