Higuain ​ព្រមាន Messi ​កុំ​ទៅ​លេង​នៅ​អង់គ្លេស​អី ​មិន​ស្រួល​ទេ​

​កីឡាករ Higuain ​បាន​ព្រមាន​ដល់ Lionel Messi ​ថា​កុំ​ទៅ​លេង​នៅ Premier League ​អី ​ព្រោះ​លីគ​មួយ​នេះ មាន​ខ្សែ​ការពារ​លេង​កាច​ៗ​ខ្លាំង​ណាស់។

​Messi ​ក្រោយ​ពី Barcelona ​ធ្វើ​មិន​បាន​ល្អ​រដូវ​កាល​នេះ ​កំពុង​តែ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​ចាកចេញ​ហើយ។ ​ដោយ​អាច​នឹង​មាន​ជម្រើស​២​សម្រាប់​ពួកគេ​គឺ​ទៅ​លេង​នៅ Inter Milan ​របស់​អ៊ីតាលី ​និង​លេង​នៅ Man City ​ក្រោមការ​ដឹក​នាំ​របស់​លោក Pep ​នៅ​អង់គ្លេស។ ​តែ​អំឡុង​ពេល​លេច​ឮ​ដំណឹង​នេះ​ដែរ ​ក៏​ស្រាប់​តែ Higuain ​ដែល​ជា​មិត្ត​រួម​សញ្ជាតិ​របស់ Messi ​នោះ​ចេញ​មុខ​មក​ប្រាប់​ថា​កុំ​ទៅ​អីល្អ​ជាង​។

​ខ្សែ​ប្រយុទ្ធ​ដែល​លេង​នៅ​អង់គ្លេស​បាន​ពាក់​កណ្ដាល​រដូវ​កាល​ជាមួយ​ក្រុម Chelsea ​បាន​អះអាង​ថា​៖ “ខ្ញុំ​ឈឺ​ច្រើន​ណាស់​នៅ Premier League ​ហើយ​ពិបាក​សម្រប​ខ្លួន​មែនទែន។ វា​គ្មាន​អ្វី​ដូច La Liga ​នោះ​ទេ។ នៅ​ទី​នោះ ​ខ្សែ​ការពារ​នឹង​ទាត់​អ្នក​មិន​ខាន”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT