PSG ​យក​ឈ្នះ Leipzig ឡើងវគ្គ​ផ្ដាច់ព្រ័ត្រ UCL ​ជា​លើក​ដំបូង

​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម RB Leipzig ​ក្នុង​លទ្ធផល ៣-០ ​ដើម្បី​បាន​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ពួកគេ។

សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​៣​គ្រាប់​ដែល​រក​បាន​ សុទ្ធ​តែ​មាន​ចំណែក​របស់ Angel de Maria ​ទាំង​អស់ ពោល​គឺ​រូបគេ​រក​បាន​១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​រក​បាន​២​គ្រាប់។ ​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ PSG ​ស្គាល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ UCL ​ជា​លើក​ដំបូង​សម្រាប់​ពួកគេ​ហើយ ​ត្បិត​អី​តាំង​ពី​ដើម​រៀង​មក ​មិន​ដែល​ឈាន​ដល់​វគ្គ​នេះ​នោះ​ទេ។

ជើង​ឯក​របស់​បារាំង​មួយ​នេះ ​នឹង​ប៉ះ​ក្រុម Bayern Munich ​ឬ Lyon ​។ ដោយ​ក្រុម​ទាំង​ពីរ​នេះ ​នឹង​ធ្វើ​ការ​ប្រកួត​គ្នា​នៅ​យប់​នេះ វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT