PSG យកឈ្នះ Leipzig ឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកដំបូង

ក្រុម PSG បានយកឈ្នះលើក្រុម RB Leipzig ក្នុងលទ្ធផល ៣-០ ដើម្បីបានកៅអីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពួកគេ។

សម្រាប់ការប្រកួតខាងលើនេះដែរ ៣គ្រាប់ដែលរកបាន សុទ្ធតែមានចំណែករបស់ Angel de Maria ទាំងអស់ ពោលគឺរូបគេរកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរកបាន២គ្រាប់។ ជ័យជម្នះនេះដែរ បានធ្វើឱ្យ PSG ស្គាល់វគ្គផ្ដាច់ព្រ័ត្រនៅ UCL ជាលើកដំបូងសម្រាប់ពួកគេហើយ ត្បិតអីតាំងពីដើមរៀងមក មិនដែលឈានដល់វគ្គនេះនោះទេ។

ជើងឯករបស់បារាំងមួយនេះ នឹងប៉ះក្រុម Bayern Munich ឬ Lyon ។ ដោយក្រុមទាំងពីរនេះ នឹងធ្វើការប្រកួតគ្នានៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត្រដែរ៕

ទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=XyA0raDKUyc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT