James ​ថា​ទៅ​លេង​នៅ​អង់គ្លេស​ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ​

​James Rodriguez ​បាន​និយាយ​ពី​អនាគត​របស់​ខ្លួន​ហើយ ​ថា​អាច​នឹង​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស ​បន្ទាប់​ពី​រូបគេ​មិន​មាន​ឱកាស​ដើម្បី​លេង​នៅ​ក្រុម Real Madrid ​នោះ​ទេ​។James ​ជា​កីឡាករ​លេង​ល្អ​បំផុត​ម្នាក់​នៅ​ព្រឹត្តិការណ៍ World Cup 2014 ​នា​ប្រទេស​ប្រេស៊ីល។ ក្រោយ​មក រូបគេ​ក៏​ត្រូវ​បាន​ក្រុម Real Madrid ​ទិញ​យក​បាន ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ជោគជ័យ​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ឡើយ។ ខ្សែ​បម្រើ​កូឡុំប៊ី​ម្នាក់​នេះ ​មាន​ឱកាស​លេង​តិច​ណាស់ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ហើយ​ក៏​ត្រូវ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​ច្រើន​ដែរ។

ដោយសារ​តែ​មិន​មាន​ឱកាស​លេង​នេះ​ហើយ ទើប​បាន​ជា​រដូវ​កាល​ក្រោយ​នេះ ​រូបគេ​អាច​នឹង​ចាកចេញ​ពី​អេស្ប៉ាញ​ហើយ។ ​ដោយ​មិន​បាន​បញ្ជាក់​ពី​ក្លឹប​ថ្មី​មួយ​ណា ប៉ុន្តែ​អតីត​កីឡាករ Monaco រូប​នេះ​ជឿ​ជាក់​ថា​នៅ​លីគ​កំពូល​អង់គ្លេស​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​រូបគេ​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT