Saurez ​អាច​នឹង​ទៅ​លេង​នៅ​ក្លឹប Ajax ​វិញ​ហើយ​រដូវ​កាល​ក្រោយ​នេះ​

ខ្សែ​ប្រយុទ្ធ Luis Suarez ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្លឹប Ajax ​វិញ​ហើយ ​ក្រោយ​ពី​ការ​លេង​នៅ​ក្រុម FC Barcelona ​របស់​គេ​កាន់​តែ​មាន​តិច​ទៅ​។​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ​៨-២ ​មក​ ថ្នាក់​ដឹក​នាំ​ក្លឹប​ទំនង​ជា​មាន​ការ​រុះរើ​កីឡាករ​ទ្រង់ទ្រាយ​ធំ​មិន​ខាន។ ​ដោយ​ក្នុង​នោះ ​Suarez ​ដែល​មាន​វ័យ​ជ្រេ​ទៅ​ហើយ​នោះ ក៏​អាច​នឹង​ត្រូវ​ដាក់​លក់​ឱ្យ​ក្រុម​ដទៃ​ដែរ ​ក្រោយ​ពី​រដូវ​កាល​នេះ​រូបគេ​មាន​បញ្ហា​របួស​ច្រើន មិន​សូវ​បាន​ជួយ​ក្រុម​ឡើយ។

​ដោយ​សល់​កុងត្រា​១​រដូវ​កាល​ទៀត ​ក្រុម Ajax ​ដែល​ជា​ក្លឹប​ចាស់​របស់​គេ​នោះ ​កំពុង​ចែចូវ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ​ទៅ​លេង​ឱ្យ​ហើយ។ ​ពួកគេ​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​យក​បាន​អតីត​កីឡាករ Liverpool ​រូប​នេះ ​ព្រោះ​ថា​រូបគេ​ក៏​ធ្លាប់​បង្ហើប​ថា​ចង់​ទៅ​លេង​នៅ Ajax ​វិញ​ផង​ដែរ​នៅ​វ័យ​កាន់​តែ​ជ្រេ​ទៅ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT