Klopp ​ចង់​ចូល​និវត្តន៍​តែ​ម្ដង ​ពេល​ឈប់​ដឹក​នាំ​ក្រុម Liverpool ​

លោក Jurgen Klopp ​បាន​បង្ហើប​គម្រោង​ចូល​និវត្តន៍​តែ​ម្ដង ​នៅ​ពេល​ដែល​លោក​លែង​ដឹក​នាំ​ក្រុម Liverpool ​ត​ទៅ​ទៀត ​នៅ​ពេល​អនាគត។បុរស​វ័យ​៥៣​ឆ្នាំ​ខាង​លើ​នេះ នៅ​សល់​កុងត្រា​ដឹក​នាំ​ក្រុម Liverpool ​ដល់​ឆ្នាំ​២០២៤​ឯ​ណោះ។ ​ដោយ​ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ UEFA Champions League ​ឆ្នាំ​មុន និង​ឆ្នាំ​នេះ​ឈ្នះ​ពាន​រង្វាន់​លីគ​ទៀត ​បាន​ធ្វើ​ឱ្យ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ល្បី​មែនទែន ​ហើយ​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម​វិញ​ក៏​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែរ។

ដោយ​ឡែក​សាមី​ខ្លួន​ផ្ទាល់​វិញ ​ក៏​យល់​ស្រប​ដែរ​ថា​ពិត​ជា​ស្រលាញ់​ក្រុម Liverpool ​ខ្លាំង​ណាស់។ ​ដោយ​លោក​អាច​នឹង​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​តែ​ម្ដង ​នៅ​ពេល​ដែល​កុងត្រា​នៅ​ក្រុម Liverpool ​អស់ ​ឬ​ក្លឹប​នេះ​លែង​ត្រូវ​ការ​លោក​ត​ទៅ​ទៀត។ ​តែ​សម្រាប់​បច្ចុប្បន្ន​នេះ ​លោក​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​ក្រុម Liverpool ​សិន៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT