គ្រាប់​បាល់ Bruno រាប់​ចាប់​ពី​ខែ​កុម្ភៈ នៅ​ចាញ់​តែ​កីឡាករ ២ រូប​នេះ​គត់​នៅ​លីគ​កំពូល​អឺរ៉ុប

ត្បិត​បើ​ទទួល​រង​បរាជ័យ​នៅ​លទ្ធផល ២-១ ក្រោម​ថ្វី​ជើង​របស់ Sevilla ប៉ុន្តែ Bruno Fernandes នៅ​តែ​បង្កើន​តួ​លេខ​គ្រាប់​បាល់​សម្រាប់​ខ្លួន​ឯង​មួយ​គ្រាប់​បន្ថែម​ទៀត​ដដែល។

ចាប់​តាំង​ពី​ផ្ទេរ​មក​ចូលរួម​នៅ Man Utd ​និង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើ​ទីលាន​ប្រកួត​នៅ​កំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ​រៀង​មក ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ធ្វើ​បាន ១២ គ្រាប់​និង Assist ៨ លើក​ ដែល​នេះ​អាច​និយាយ​ថា​បាន​ចូលរួម​ចំណែក​នៅ​ការ​បង្កើត​គ្រាប់​បាល់​ចំនួន ២០ គ្រាប់​ឲ្យ​ក្លឹប។

ជា​ស្ថិត​ស្មើ​គ្នា​នឹង Kai Havertz ក៏​ដូច​ជា Cristiano Ronaldo ហើយ​កីឡាករ​តែ ២ រូប​ប៉ុណ្ណោះ​ដែល​មាន​ស្ថិតិ​ល្អ​ជាង Bruno Fernandes នោះ​គឺ Robert Lewandoski មាន​ចំណែក​បង្កើត​គ្រាប់​បាល់ ២៨ គ្រាប់ ស្រប​ពេល​ដែល​អ្នក​បន្ទាប់ Lionel Messi មាន​ចំណែក ២៧ គ្រាប់៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT