បើកឆាកពានរង្វាន់ AFF U-16 យុវជនកម្ពុជា ប៉ះក្រុមការពារជើងឯក វៀតណាម រសៀលថ្ងៃអាទិត្យនេះ

ការប្រកួតពានរង្វាន់ AFF U-16 Championship 2018 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះនោះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែ កក្កដា នេះតទៅហើយ ក្នុងនោះមាន៣គូសម្រាប់ពូល A ។

កាលវិភាគប្រកួត៖
-ម៉ោង ៣:៣០នាទីរសៀល ក្រុមជម្រើសជាតិកម្ពុជា U-16 ជួប ក្រុមជម្រើសជាតិវៀតណាម U-16
-ម៉ោង ៧យប់ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-16 ជួប ក្រុមជម្រើសជាតិហ្វីលីពីន U-16
-ម៉ោង ៧យប់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U-16 ជួប ក្រុមជម្រើសជាតិទីម័រខាងកើត U-16

គួរបញ្ជាក់ថា សម្រាបលក្ខន្តិកៈនៃការប្រកួតគឺតម្រូវឲ្យក្រុមនៅតាមពូលនិមួយៗប៉ះគ្នាទាំងអស់ ដើម្បីស្វែងរកពីរក្រុមមានពិន្ទុខ្ពស់ជាងគេបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រជាបន្តបន្ទាប់ទៀត។

កម្ពុជា ក្នុងនាមជាប្រទេសសមាជិក បានចូលរួមពានរង្វាន់យុវជន U-15 (បច្ចុប្បន្ន U-16) នេះ ចំនួន ៩លើករួចមកហើយ ខណៈដែលឆ្នាំដ៏ល្អបំផុតសម្រាប់ពួកគេនោះគឺ ទទួលបានចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំ ២០១៦ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានឱកាសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ចាំមើលថា តើកម្ពុជា ឬវៀតណាមជាបេក្ខភាពដណ្តើមបាន ៣ពិន្ទុមុនគេក្នុងការប្រកួតនារសៀលថ្ងៃអាទិត្យនេះ ?

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT