ជំនួប អាស៊ីអឺរ៉ុប​នឹង​បឹង​កេត​ត្រូវ​ផ្អាកសិន​ក្រោយ​ភ្លៀងខ្លាំងនិង​ទឹកដក់លើទីលាន​ច្រើនពេក

ការ​ប្រកួតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០រវាងក្លិប​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប​និង​បឹង​កេតត្រូវផ្អាក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​មានសម្រាប់​៣០​នាទីហើយ​​ភ្លៀងនៅ​តែ​ធ្លាក់ខ្លាំង ដោយវាលស្មៅនៅកីឡដ្ឋានមានទឹកដក់ មិនអាចធ្វើការប្រកួតបន្តបាន។

សម្រាប់ព័ត៌មាននៃថ្ងៃប្រកួតឡើងវិញ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងជម្រាបជូននៅពេលក្រោយ។​ក្រុម​ទាំង​ពី​លេង​បាន​ជិត​មួយ​តង់​ទៅ​ហើយ​និង​រក្សា​លទ្ធផល​០​ទល់​០​នៅ​ឡើយ​ទេ តែ​យ៉ាង​ណា​ដោយ​សារ​ទីលានមិន​អំណោយផល​ ការ​លើក​ទី​ប្រកួត​នៅ​ថ្ងៃ​ក្រោយ​គឺ​ជា​រឿង​ប្រសើរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT