អ្នក​ចាំ​ទី​គិរីវង់នឹង​បន្តពាក់ប្រដាប់ការពារក្បាលមួយរយៈ​ពេល​ទៀត​ក្រោយជា​ពី​របួសក្បាលក្នុង​ជំនួបជាមួយការពារ​ជាតិ

អ្នកចាំទីរបស់ក្លិបគិរីវង់សុខសែនជ័យ កីឡាករ  គង់ រ៉ាហ្វាតបានឲ្យដឹងថា រូប​គេ​នៅ​តឬ​បន្ត​ពាក់ប្រដាប់​ការពារ​ក្បាល​បន្ត​មួយ​រយៈ​ទៀតហើយ នៅមិនទាន់ច្បាស់ថ្ងៃណាត្រូវឈប់ពាក់នោះ​ទេ ហើយ​រូប​គរេ​បាន​បញ្ជាក់ពី​គុណសម្បត្តិរបស់​ប្រដាប់​ការពារលក្បាល​នេះ​ថា បានបង្កលក្ខណៈងាយស្រួលយ៉ាងច្រើនទាំងពេលហ្វឹកហាត់ និងពេលប្រកួតជាផ្លូវការ។

និយាយ​ក្នុង​វេបសាយ CNCC អតីតអ្នក​ចាំ​ទី​មាន​ប្រភព​ពី​យុវជនថ្នាល់បាទីរូបនេះថា“៖ខ្ញុំអត់ទាន់ច្បាស់ទេបង ព្រោះនៅពេលដែលខ្ញុំពាក់វា គឺងាយស្រួលក្នុងការហ្វឹកហាត់ និងការប្រកួត។ ខ្ញុំមានទំនុកចិត្តពេលចេញទៅសង្គ្រោះបាល់ដោយមិនសូវបារម្ភ និងមិនខ្លាច។ សម្រាប់ខ្លួនខ្ញុំ គឺនៅមានបញ្ហាជាប់ក និងនៅឈឺចង្កា។”

អ្នកចាំទី គង់ រ៉ាហ្វាត បានរងរបួសរហូតសន្លប់ធំក្រោយប៉ះទង្គិចគ្នាដោយយថាហេតុជាមួយខ្សែការពារសមាគមបាល់ទាត់កងយោធពខេមរភូមិន្ទ ខែក ខេមរិន្ទ ពេលលោតទះបាល់ជ្រុងនៅនាទី៥៣ ក្នុងជំនួប Metfone Cambodian League កាលថ្ងៃសៅរ៍ ទី០១ ខែសីហា ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕

 

ប្រភពនិងរូបភាព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT