គ្រូ Lyon ​ថា​ក្រុម​លោក ឈ្នះ​បច្ចេកទេស​លើ​ក្រុម Man City ​

លោក Rudi Garcia ​គ្រូ​បង្វឹក​ក្រុម Lyon ​បាន​អះអាង​ថា​កូន​ក្រុម​របស់​លោក ​បាន​យក​ឈ្នះ​លើ​តាក់តិច​របស់​ក្រុម Man City ​ទើប​អាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ៣-១ ​នៅ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។វា​ជា​រឿង​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម​បារាំង Lyon ​អាច​បំបែក​ក្បួន​របស់​ក្រុម​យក្ស Man City ​បាន ​ហើយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-១ ​នេះ​។ ​ខណៈ​ដែល​មុន​ការ​ប្រកួត​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា Man City ​នេះ​ហើយ ជា​ក្រុម​មាន​ភាគរយ​អាច​ឈ្នះ​ពាន​រង្វាន់ UCL ​បាន​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​ពួកគេ​ទម្លាក់ Real Madrid ។

​ក្រោយ​ចប់​ការ​ប្រកួត​ទៅ ​លោក Rudi Garcia ​អ្នក​ចាត់ការ​ក្រុម Lyon ​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​ខ្ញុំ ​យើង​ជឿ​ជាក់​លើ​ខ្លួន​ឯង ទោះ​យើង​មិន​មែន​ជា​ក្រុម​ទំនង​ជា​ឈ្នះ​ពាន​ក៏​ដោយ។ ​យើង​អាច​រក​បាន​៣​គ្រាប់ និង​របូត​វិញ​តែ​១​មួយ​ទល់ Man City ​គឺ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់។ យើង​តែងតែ​គោរព​ដល់​អ្វី​គ្រប់​យ៉ាង​របស់ Pep ​ប៉ុន្តែ​ប្រកួត​នេះ​យើង​ឈ្នះ​បច្ចេកទេស តាក់តិច​លើ​គាត់​ហើយ”៕


ប្រភព៖ Getfootballnewsfrance

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT