Pep ​ថា Man City ​ឱ្យ​តែ​វគ្គ​៨​ក្រុម​ដឹង​តែ​យ៉ាប់​ម៉ង់​

ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lyon ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់មិញ​នេះ​។​ការ​ប្រកួត​ដែល​លេង​តែ​មួយ​ជើង​នេះ ​ពិត​ជា​មិន​ខុស​ពី​លោក Pep និយាយ​ឡើយ ដោយ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​មាន​ឱកាស​ដូច​គ្នា។ ជាក់​ស្ដែង​នៅ​យប់មិញ Lyon ​ធ្វើ​បាន​ល្អ​ណាស់ ដោយ​រក​បាន​១​គ្រាប់​មុន​នៅ​នាទី​២៤ ​ដោយ Cornet ​មុន​ពេល De Bruyne ​រក​បាន​តាម​ស្មើ​នៅ​នាទី​៦៩។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៩ ​ក៏​ស្រាប់​តែ Dembele ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ Lyon ​ទៀត ​មុន​ពេល​រូបគេ​ដដែល​នេះ ថែម​បាន​គ្រាប់​ទី​៣ ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ​តែ​ម្ដង។ ចប់​ការ​ប្រកួត Lyon ៣-១ Man City។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Pep ​មើល​ឃើញ​ថា​កូន​ក្រុម​របស់​លោក​មាន​កំហុស​តិចតួច​ដែរ ប៉ុន្តែ​កំហុស​ទាំង​អស់​នោះ​ត្រូវ​បាន Lyon ​ចាប់​បាន ​និង​រក​គ្រាប់​បាល់​តែ​ម្ដង។ ​លោក អះអាង​ថែម​ទៀត​ថា​ក្រុម Man City ​ឱ្យ​តែ​ឡើង​ដល់​វគ្គ​នេះ​ដឹង​តែ​ពិបាក​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT