ប្រធាន​ក្លឹប Lille ​បញ្ជាក់​ច្បាស់ រ៉ាដា Arsenal/ManU ចង់​បាន លោក​បើក​ភ្លៀង​ខៀវ​ឲ្យ​ចេញ​ហើយ

ប្រធាន​ក្លឹប Lille របស់​បារាំង គឺ​លោក Gerard Lopez បាន​បង្ហើប​ប្រាប់​ថ្មីៗ​នេះ​ថា ក្លឹប​បាន​បើក​ភ្លៀង​ខៀវ​អនុញ្ញាត​ឲ្យ​កីឡាករ Gabriel Magalhaes ចាកចេញ​នៅ​រដូវ​ក្តៅ​នេះ​ហើយ។

ជា​សារ​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ថា​ក្លឹប Man Utd, Arsenal ក៏​ដូច​ជា Napoli ចង់​បាន​បុរស​វ័យ ២២ ឆ្នាំ​រូប​នេះ ទៅ​ពង្រឹង​នៅ​តំបន់​ការពារ។

ប្រាប់​សារព័ត៌មាន BBC Sport លោក Lopez និយាយ៖ “ការ​ធ្វើការ​របស់​យើង​គឺ​សាមញ្ញ​បំផុត ដោយ​យើង​បាន​ពន្យល់​គេ និង​ភ្នាក់ងារ​របស់​គេ ថា​យើង​កំពុង​សម្លឹង​រក​អ្វី ហើយ​ពេល​យើង​ទទួល​បាន​សំណើ​សមរម្យ​មួយ​ គេ​អាច​សម្រេច​ចិត្ត​បាន”។

លោក​បន្ត៖ “យើង​មិន​ដាក់​សម្ពាធ​លើ​គេ​ទេ ដោយ​ខ្ញុំ​គិត​ថា​ Gabriel គេ​នឹង​សម្រេច​ចិត្ត​នៅ​សប្តា៍​នេះ ឬ​អាច​ជា​សប្តាហ៍​ក្រោយ​យ៉ាង​ហោច​ណាស់ គេ​នឹង​ចាកចេញ យើង​បាន OK សម្រាប់​រឿង​ហ្នឹង​ហើយ”៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT