R.Madrid Castilla បើក​ភ្លៀង​ខៀវ​ឲ្យ​យុវជន​មួយ​រូប ចាកចេញ​ទៅ​ក្លឹប Celta Vigo ជា​ផ្លូវការ​ហើយ

Miguel Baezaដែល​រដូវ​កាល​ចាស់​ធ្លាប់​លេង​ឲ្យ​ឈុត Real Madrid Castilla ទី​បំផុត​បាន​ក្លាយ​ជា​កីឡាករ​ទី ៣ ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប Celta Vigo នៅ​រដូវ​កាល ២០២០/២១ ហើយ។

យុវជន​វ័យ ២០ ឆ្នាំ លេង​នៅ​តំណែង​បម្រើ គ្រា​លេង​ឲ្យ Castilla ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Raul គេ​រក​បាន ៩ គ្រាប់ នៅ ២៦ ប្រកួត ហើយ​តាម​ដឹង​តម្លៃ​ផ្ទេរ​ចេញ​របស់​គេ​លើ​កុងត្រា​ដល់​ឆ្នាំ ២០២៥ ជាមួយ Celta មាន​តម្លៃ ២,៥ លាន​អឺរ៉ូ។

បញ្ជាក់​ថា Celta Vigo នា​រដូវ​កាល​ចាស់ ២០១៩/២០ ប៊ិះ​តែ​នឹង​ធ្លាក់​ទៅ​ដល់​តំបន់​ត្រូវ​កាត់​ឈ្មោះ​ចេញ ពោល​គឺ​នាំ​មុខ​ Leganes តែ ១ ពិន្ទុ​​ប៉ុណ្ណោះ បែប​នេះ​នៅ​រដូវ​កាល​ក្រោយ​ក្រុម​នៅ​តែ​មាន​ឈ្មោះ​លេង​នៅ​លីគ​លំដាប់​ទី ១ អេស្ប៉ាញ​ដដែល ហើយ​ការ​នាំ​យក​យុវជន​ថ្មី​ចូល​ក្រុម​សង្ឃឹម​ថា​នឹង​អាច​នាំ​ផ្លែផ្កា​ប្រសើរ​ជាង​មុន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT