ធ្លាប់​តែ​ឃើញ​កីឡាករ​វ័យ​ក្មេង នេះ​បង្វែរ​មក​ស្គាល់​អ្នកចាត់ការ​វ័យ​ក្មេង​បំផុត​ទាំង ៥ នៅ​លីគ​អឺរ៉ុប

ក្នុង​វិស័យ​បាល់ទាត់​បច្ចុប្បន្ន យុវជន​ជំនាន់​ក្រោយៗ​បាន​រំកិល​ខ្លួន​មក​ចូលរួម​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​ក៏​បាន​បង្ហាញ​សមត្ថភាព​មិន​គួរ​ឲ្យ​ជឿ​ទៅ​កាន់​ពិភពលោក។ ដោយឡែក​បើ​យើង​បង្វែរ​ទៅ​មើល​អាជីព​ជា​អ្នកចាត់ការ​ឬ​គ្រូ​បង្វឹក​ឯ​ណោះ​វិញ ក៏​មាន​បណ្តុំ​អ្នកចាត់ការ​វ័យ​ក្មេង​ដូច​គ្នា។

ដូច​ជា​នៅ Premier League ​សព្វថ្ងៃ មាន ២ រូប​ដែរ នោះ​គឺ Mikel Arteta ដែល​មាន​វ័យ ៣៨ ឆ្នាំ ​ដឹកនាំ​នៅ Arsenal ហើយ Frank Lampard វ័យ ៤២ ឆ្នាំ ដឹកនាំ​ក្លឹប​តោ​ខៀវ Chelsea។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ជាប់​ឈ្មោះ​នៅ​បញ្ជី​អ្នកចាត់ការ​វ័យ​ក្មេង​បង្អស់​ចំនួន ៥ ​ប្រចាំ​លីគ​កំពូល​អឺរ៉ុប៖

៥) Diego Martinez ដឹកនាំ​ក្លឹប Granada មាន​អាយុ ៣៩ ឆ្នាំ ឆ្លង​កាត់ ៨៨ ប្រកួត ឈ្នះ ៤៤ ស្មើ ២១ និង​ចាញ់ ២៣ លើក
៤) Luka Elsner ដឹកនាំ​ក្លឹប Amines មាន​អាយុ ៣៨ ឆ្នាំ ឆ្លង​កាត់ ៣២ ប្រកួត ឈ្នះ ៦ ស្មើ ១១ និង​ចាញ់ ១៦
៣) Mikel Arteta ដឹកនាំ​ក្លឹប Arsenal មាន​អាយុ ៣៨ ឆ្នាំ ឆ្លងកាត់ ២៨ ប្រកួត ឈ្នះ ១៦ ស្មើ ៦ ​និង​ចាញ់ ៦ លើក
២) Florian Kohfeldt ដឹកនាំ​ក្លឹប Werder Bremen មាន​អាយុ ៣៧ ឆ្នាំ ឆ្លងកាត់ ១០៤ ប្រកួត ឈ្នះ ៤០ ស្មើ ២៧ ​និង​ចាញ់ ៣៧ លើក
១) Julian Nagelsmann ដឹកនាំ​ក្លឹប RB Leipzig មាន​អាយុ ៣៣ ឆ្នាំ ឆ្លង​កាត់ ៤៦ ប្រកួត ឈ្នះ ២៦ ស្មើ ១៤ និង​ចាញ់ ៦ លើក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT