Lewandowski តាម​ស្មើ​កំណត់ត្រា Ronaldo កាល​ពី ៦ ឆ្នាំ​មុន​បាន​ហើយ

Robert Lewandowski បាន​បន្ត​រក​គ្រាប់​បាល់​ជ័យជម្នះ ជួយ​ឲ្យ Bayern Munich យក​ឈ្នះ​ទៅ​លើ Barcelona នៅ​លទ្ធផល ៨-២។ វា​ជា​ជោគជ័យ​ដ៏​កម្រ​កើត​មាន​មួយ​នៅ​ប្រវត្តិសាស្រ្ត​ពាន​រង្វាន់​អឺរ៉ុប ជា​ពិសេស​គឺ​នៅ​វគ្គ​តានតឹង​ ៤ ក្រុម​ចុង​ក្រោយ​ផ្ទាល់​តែ​ម្តង។

សម្រាប់ Lewandowski ត្បិត​រក​បាន​ត្រឹម ១ គ្រាប់​ក្តី ប៉ុន្តែ​គេ​បាន​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​មួយ តាម​ស្មើ Cristiano Ronaldo កាល​ពី​ឆ្នាំ ២០១៤ ពោល​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​នៅ UCL ៨ ប្រកួត​ជាប់ៗ​គ្នា ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​ដល់​ស្ថិតិ​ល្អ​បំផុត​របស់ CR7 ធ្វើ​បាន​ដល់ ១១ ប្រកួត​ជាប់​គ្នា​នោះ​ទេ។

ខាង​ក្រោម​បង្ហាញ​ពី​ឈ្មោះ​កីឡាករ​អាច​រក​បាន​គ្រាប់​បាល់ នៅ​ប្រកួត​ជាប់ៗ​គ្នា​ច្រើន​បំផុត​សម្រាប់​ពាន European Cup និង Champions League៖

  • Cristiano Ronaldo បញ្ចប់​ត្រឹម​ឆ្នាំ ២០១៨ ស៊ុត ១១ ប្រកួត​ជាប់​គ្នា
  • Ruud Van Nistelrooy បញ្ចប់​ត្រឹម​ឆ្នាំ ២០១៣ ស៊ុត ៩ ប្រកួត​ជាប់​គ្នា
  • Luis Aragones បញ្ចប់​ត្រឹម​ឆ្នាំ ១៩៧០ ស៊ុត ៨ ប្រកួត​ជាប់​គ្នា
  • Cristiano ROnladoបញ្ចប់​ត្រឹម​ឆ្នាំ ២០១៤ ស៊ុត ៨ ប្រកួត​ជាប់​គ្នា
  • Robert Lewandowski បញ្ចប់​ត្រឹម​ឆ្នាំ ២០២០ ស៊ុត ៨ ប្រកួត​ជាប់​គ្នា៕

ប្រភព៖ Optajoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT