ក្រោយ​ចាញ់ Bayern កីឡាករ Barca ម្នាក់​ប្រកាស​សុំ​ចាកចេញ​មុន​គេ បើ​មាន​អ្នក​ថ្មី​អាច​មក​ជំនួស

ខ្សែ​ការពារ Gerard Pique បាន​បង្ហាញ​អារម្មណ៍​សោកសង្រេង​ជា​ខ្លាំង ក្រោយ​រង​បរាជ័យ​នៅ​លទ្ធផល ៨-២ ដែល​វា​ជា​កំណត់ត្រា​ប្រវត្តិសាស្រ្ត ​ការ​ដែល Bayern អាច​លុត Barcelona ចាស់ដៃ​បែប​នេះ។

មិន​ខ្លាច​នឹង​ការ​ចាកចេញ វា​ជា​ពាក្យ​ដែល Pique និយាយ​ក្រោយ​ចប់​ការ​ប្រកួត ហើយ​ទទូច​ចង់​ឲ្យ Barcelona មាន​ការ​ផ្លាស់ប្តូរ​ជា​បន្ទាន់ ព្រោះ​លោក​មិន​ចង់​ឃើញ​ក្លឹប​មួយ​នេះ​បន្ត​សភាព​បែប​ហ្នឹង​ទៅ​ថ្ងៃ​មុខ​ទៀត​ឡើយ។

ជជែក​ប្រាប់ Movistar មាន​សម្តី​មួយ​ឃ្លា​ដែល Pique និយាយ​ថា៖ “នេះ​វា​អាម៉ាស់​ខ្លាំង​ណាស់ យើង​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្តូរ ដោយ​ខ្ញុំ​មិន​និយាយ​ដល់​កីឡាករ ​ឬ​អ្នកចាត់ការ ពោល​ខ្ញុំ​មិន​ចង្អុល​ឈ្មោះ​នរណា​ម្នាក់​ឡើយ”។

លោក​សង្កត់​ធ្ងន់៖ “អ្នក​ដែល​ស្ម័គ្រចិត្ត​ដំបូង​បង្អស់​នឹង​ជា​ខ្ញុំ ប្រសិន​មាន​យុវជន​ក្រោយ​អាច​មក​ទី​នេះ និង​ផ្លាស់ប្តូរ​រឿង​នេះ​បាន ខ្ញុំ​នឹង​ជា​អ្នក​ចាកចេញ​ដែល​ចុះចេញ​ពី​ទី​នេះ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT