Goretzka ធ្លាប់​ជា​អ្នក​គាំទ្រ Messi កាល​នៅ​តូច ដល់​ក្រោយ​ឈ្នះ Barca បែរ​និយាយ​យ៉ាង​ឡូយ

ជាមួយ​បរាជ័យ ៨-២ វា​ពិត​ជា​រឿង​ដ៏​ឈឺចាប់​មួយ​សម្រាប់ Lionel Messi ប៉ុន្តែ​វា​មិន​ទាន់​អស់​នោះ​ទេ ព្រោះ​បើ​បាន​ស្តាប់​សម្តី​ចេញ​ពី​មាត់ Leon Goretzka កីឡាករ​របស់ Bayern Munich នោះ​វា​កាន់​តែ​រង​ភាព​ឈឺចាប់​មួយ​កម្រិត​ទៀត។

ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​វ័យ ២៥ ឆ្នាំ ត្រូវ​បាន​អ្នក​កាសែត​សួ​ថា៖ “Messi គឺ​ធ្លាប់​ជា iDol របស់​អ្នក​កាល​ពី​នៅ​ក្មេង អ៊ីចឹង​តើ​អ្នក​ឈឺចាប់​ដែរ​ទេ ពេល​ឃើញ​គាត់​រង​សភាព​បរាជ័យ​បែប​នេះ”។

ខ្សែ​បម្រើ​របស់ Bayern បែរ​ជា​ឆ្លើយ​បែប​នេះ​ថា៖ “អត់​ទេ មិន​ឈឺចាប់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​នេះ​ជា​រឿង​សប្បាយ​ទៅ​វិញ​ទេ”។

បញ្ជាក់​ថា​ Bayern Munich នឹង​ត្រូវ​រង់ចាំ​អុត​មើល​លទ្ធផល​របស់ Man City ប្រសិន​ណា​ក្រុម​អង់គ្លេស​អាច​យក​ឈ្នះ​លើ Lyon នោះ​វា​នឹង​ក្លាយ​ជា​ជំនួប​ដ៏​ក្តៅ​គគុក​មួយ​ផ្សេង​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ដែល​ក្រុម​ខ្លាំង​អាល្លឺម៉ង់ ត្រូវ​ប៉ះ​ក្រុម​របស់​លោក Pep Guardiola៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT