មិន​ទាន់​ស្កប់ Arsenal ចង់​បាន​កីឡាករ​នៅ​ LaLiga ម្នាក់​ទៀត បន្ទាប់​ពី Willian

ត្បិត​បើ​ទើប​យក​បាន Willian ចេញ​ពី Chelsea ថ្មីថ្មោង​នេះ​ក្តី ប៉ុន្តែ​ក្លឹប Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា​នៅ​តែ​ដាក់​គោលដៅ​លើ​កីឡាករ​របស់​ក្លឹប Atletico Madrid មួយ​រូប​ទៀត​ដដែល។ នេះ​បើ​តាម​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ។

រ៉ាដា​សំខាន់​ដែល Arsenal ចង់​បាន​នោះ គឺ Thomas Partey ដែល​ជា​គោលដៅ​បន្ទាប់ ហើយ​រំពឹង​នឹង​យក​គេ​ឲ្យ​មក​ជួយ​ពង្រឹង​ប្រព័ន្ធ​បម្រើ​ឲ្យ​បាន​នៅ​រដូវ​កាល ២០២០-២១។

បញ្ជាក់​ថា Partey មាន​តម្លៃ​ខ្លួន ​ប្រមាណ ៤០ លាន​អឺរ៉ូ ខណៈ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ សរុប​រដូវ​កាល ២០១៩/២០ រូប​គេ​បង្ហាញ​ខ្លួន ៤៦ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្លឹប At Madrid៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT