Barcelona ​សម្រេច​បណ្ដេញ​លោក Setien ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ​

​ក្រុម FC Barcelona ​បាន​សម្រេច​បណ្ដេញ​លោក Setien ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich ​ក្នុង​លទ្ធផល ៨-២។

​បុរស​វ័យ​៦១​ឆ្នាំ​ខាង​លើ​នេះ ​ទើប​ចូល​កាន់​តំណែង​បាន​៧​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនង​ជា​ត្រូវ​អស់​ឱកាស​ដឹក​នាំ​ក្រុម​ទៀត​ហើយ ​ក្រោយ​ពី​ដឹក​នា​ចាញ់​ធ្ងន់​ក ​៨-២ ​នៅ​យប់មិញ​នេះ​។ ​ក្លឹប Barcelona ​មិន​ទាន់​ប្រកាស​ដំណឹង​នេះ​ទេ ប៉ុន្តែ​ប្រភព​ជិតស្និទ្ធ​បាន​បញ្ជាក់​ថា​វា​ជា​រឿង​ពិត​ដែល​លោក Setien ​ត្រូវ​ដេញ​ចោល ​ព្រោះ​លទ្ធផល​មិន​ល្អ​នៅ UCL ​។

​ដោយ​ឡែក​លោក Setien ​ក៏​បាន​ដឹង​ខ្លួន​ឯង​ដែរ ​ព្រោះ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក​បាន​ប្រាប់​អ្នក​កាសែត​ថា​ក្រុម Barcelona ​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់ បន្ទាប់​ពី​បរាជ័យ​នេះ​ទៅ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT