ក្រុម FC Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៨-២ នាការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះ ក្រុម Bayern Munich ហាក់ដូចជាលេងល្អខ្លាំងពេកហើយ។ ពួកគេវាយសម្រុករហូត និងច្បាស់ៗថែមទៀតផង។ ជាក់ស្ដែងនៅតង់ទី៤ ពួកគេរកបានដោយ៤គ្រាប់ទៅ Muller ២គ្រាប់, Perisic, Gnabry។ ស្របពេល៤គ្រាប់ទៀតនៅតង់ទី២ រកបានដោយ Kimmich, Lewandowski និង Coutinho ២គ្រាប់។ សម្រាប់២គ្រាប់របស់ក្រុម Barcelona វិញ ធ្វើបានដោយបាល់ចូលទីខ្លួនឯងរបស់ Alaba និង Saurez ។
នេះជាបរាជ័យធ្ងន់បំផុតមួយសម្រាប់ក្រុម Barcelona ក្នុងពានរង្វាន់ UEFA Champions League ។ ខណៈ ដែលក្រុម Bayern Munich វិញ កំពុងបង្ហាញសាច់ដុំ ដោយប្រកួតមុនឈ្នះ Chelsea ៧-១ ហើយប្រកួតនេះឈ្នះ ៨-២ ទៀត ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ៕ប្រភព Dailymail