គ្រូ Leipzig ​៖​ប្រហែល​ត្រូវ​ជប់​លៀង​តិច​ហើយ ​មុន​គិត​រឿង​ប៉ះ PSG ​

​ក្រុម Leipzig ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ក្រោយ​ពី​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​បាន​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​មុន​ការ​ប្រកួត ​អ្នក​គាំទ្រ​និង​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​ក្រុម​ទើប​បង្កើត​ឆ្នាំ​២០០៩​របស់​អាល្លឺម៉ង់​នេះ ​ទំនង​ជា​មិន​អាច​ទប់​ទល់​ជាមួយ​ក្រុម​បទ​ពិសោធ​ជោកជាំ AT Madrid ​បាន​ឡើយ​។ ​តែ​ជាក់​ស្ដែង ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ RB Leipzig ​ពិត​ជា​ធ្វើ​បាន​ល្អ ​និង​លេង​ដោយ​ទំនុក​ចិត្ត​រហូត​ទទួល​បាន​ជ័យជន្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។

 

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​លោក Julian Nagelsmann ​បាន​និយាយ​ថា​៖ “វា​ជា​ការ​ប្រកួត​ល្អ​បំផុត​សម្រាប់​ក្រុម​ខ្ញុំ ​ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់។ ​ការ​ប្រកួត​នេះ​យើង​មិន​បាន​បង្កើត​ឱកាស​ច្រើន​ទេ ​ហើយ AT Madrid ​ក៏​មិន​មាន​ដូច​គ្នា។ តែ​ចុង​ក្រោយ​យើង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួកគេ​បាន ​ហើយ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​តែ​ម្ដង។ ​ខ្ញុំ​គិត​ថា​យើង​នឹង​មាន Beer ​បន្តិចបន្ដួច​ដើម្បី​អបអរ​នៅ​សណ្ឋាគារ​របស់​យើង ​ហើយ​បន្ទាប់​មក​យើង​នឹង​ផ្ដោត​ការ​ប្រកួត​ទល់​ក្រុម PSG ​ទៀត”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT