អ្នក​គាំទ្រ Real Madrid ​២​សែន​នាក់ ចង់​ឱ្យ​ក្លឹប​ទិញ Harry Kane ​មក​ជំនួស Ronaldo

អ្នក​គាំទ្រ​ប្រមាណ​២​សែន​នាក់​នៅ​អេស្ប៉ាញ ​បាន​នាំ​គ្នា​បោះ​ឆ្នោត​ចង់​ឱ្យ​ក្លឹប Real Madrid ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Harry Kane ​មក​ជំនួស​កីឡាករ Cristiano Ronaldo ។

ក្រោយ​ពី​ Ronaldo ​បាន​ចាកចេញ​ទៅ ​ក្លឹប Real Madrid ​កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស ប៉ុន្តែ​មិន​ទាន់​អាច​រក​ឃើញ​នៅ​ឡើយ​ទេ។ ដោយ​ក្នុង​នោះ​មាន​មតិ​ជា​ច្រើន​បាន​គិត​ថា Neymar ​អ្នក​ខ្លះ​គិត​ថា Hazard ​និង​មាន​អ្នក​ខ្លះ​ទៀត​គិត​ថា​ចង់​បាន Kane ​ជា​ដើម។ បើ​តាម​ការ​ស្ទង់​មតិ​របស់ Marca ​នៅ​ម្សិលមិញ​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​មាន​អ្នក​គាំទ្រ​រហូត​ដល់​២​សែន​នាក់ ​បាន​បោះ​ឱ្យ​ក្លឹប Real Madrid ​ទិញ​យក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Kane ​ទើប​សក្ដិសម​ជំនួស Ronaldo ​បាន។

យ៉ាងណាមិញ ​ការ​ជ្រើស​យក​ខ្សែ​ប្រយុទ្ធ​ថ្មី​ម្នាក់​មក​ជំនួស Ronaldo ​គឺ​តម្រូវ​ឱ្យ​ក្លឹប Real Madrid ​ត្រូវ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​បំផុត។ មួយ​វិញ​ទៀត ត្រូវ​រក​ម្នាក់​ដើម្បី​ធានា​ថា​១​រដូវ​កាល​រូបគេ​អាច​រក​គ្រាប់​បាល់​យ៉ាង​តិច​៥០​គ្រាប់​ដូច​ដែល CR7 ​ធ្វើ​បាន​កន្លង​មក​។

Ronaldo ​បាន​ចូល​រួម​ជាមួយ​ក្រុម​អធិរាជ​ស Real Madrid ​នៅ​ឆ្នាំ​២០០៩  ​ដោយ​រក​បាន​៤៥០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៨​ប្រកួត។ រូបគេ​បាន​ជួយ​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ​នេះ ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៤​ដង​ផង​ដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT