Simone ​៖ Leipzig ​ជា​ក្រុម​ខ្លាំង​មួយ ដែល​មាន​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​

​​ក្រុម Atletico Madrid ​នឹង​ប៉ះ​ជាមួយ​ក្រុម RB Leipzig ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖

“វា​ជា​ការ​ប្រកួត​ធំ​មួយ​ដែល​ប៉ះ​ជាមួយ​ក្រុម​ដ៏​ល្អ ​និង​អ្នក​ចាត់ការ​ដ៏​អស្ចារ្យ។ ពួកគេ​ជា​ក្រុម​មួយ​ដែល​លេង​ផ្លាស់​ទី​លឿន ​និង​ប្រយុទ្ធ​ច្រើន​។ ចំនួន​គ្រាប់​បាល់​ដែល​គេ​រក​បាន ​បញ្ជាក់​ច្បាស់​ថា​ពួកគេ​មាន​សមត្ថភាព។ ដូច្នេះ​យើង​ត្រូវ​តែ​គោរព​ពួកគេ”។

​ក្រុម AT Madrid ​នៅ​រដូវ​កាល​នេះ​លេង​នៅ UCL ​ពិត​ជា​បាន​ល្អ​មែនទែន ​ដោយ​ពួកគេ​បាន​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​នៅ​វគ្គ​១៦​ក្រុម​បាន។ ​តែ​អ្វី​ដែល​សោកស្ដាយ​នោះ ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​អវត្តមាន​កីឡាករ​២​នាក់​ដោយសារ​តែ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT