ក្លឹប Newcastle បានទិញយកខ្សែប្រយុទ្ធជប៉ុន Yoshinori Muto ក្នុងតម្លៃ១០លានផោនពីក្លឹប Mainz 05 របស់អាល្លឺម៉ង់។Muto បានបង្ហាញសមត្ថភាពល្អនិងទាក់ចិត្តក្លឹបជាច្រើន អំឡុងពេលរូបគេលេងឱ្យជម្រើសជាតិជប៉ុននៅព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។
ដោយក្នុងនោះមានក្លឹបNewcastle មួយបានឱ្យតម្លៃខ្លួនរូបគេដល់១០លានផោន ហើយការចរចាបានចប់សព្វគ្រប់ហើយដែរ។ ក្លឹបនៅអង់គ្លេសនេះ រង់ចាំតែលិខិតការងារនៅអង់គ្លេសមួយមុខទៀតប៉ុណ្ណោះ គឺអាចនាំយកខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើនេះមករួមក្រុមបានហើយ។
Muto ចូលរួមជាមួយក្រុម Mainz o5 ក្រោយចាកចេញពី FC Tokyo កាលឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន២,៥លានផោន។ ប៉ុន្មានឆ្នាំមកនេះនៅទឹកដីអាល្លឺម៉ង់ កីឡាកររូបនេះរកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៦៦ប្រកួតនៅលីគ Bundesliga ។ នៅជម្រើសជាតិជប៉ុនវិញ បង្ហាញខ្លួនបាន២៥ប្រកួត រកបាន២គ្រាប់៕ប្រភព៖ DailyMail