ប្រធាន​ក្លឹប PSG ​៖ ​Neymar ​និង Mbappe ​នឹង​មិន​ចេញ​ពី​យើង​ឡើយ​

​លោក ​Nasser Al-Khelaifi ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Neymar ​និង Kylian Mbappe ​នឹង​មិន​ចាកចេញ​ពី​ក្រុម PSG ​ឡើយ ​ដោយ​ពួកគេ​លេង​រហូត​ចូល​និវត្តន៍​នៅ​ទី​នេះ​តែ​ម្ដង។

​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ខាង​លើ​នេះ ​ជា​អ្នក​បង្កើត​ឱកាស​និង​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Atalanta ​បាន ​២-១ ​ដើម្បី​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​ជួយ​ក្រុម​បាន​ឈ្នះ​នេះ​ហើយ ទើប​បាន​ជា​ប្រធាន​ក្លឹប PSG ​បញ្ជាក់​ថា​មិន​ឱ្យ​អ្នក​ទាំង​ពីរ​ចាកចេញ​ទៅ​ណា​ទេ។

លោក Nasser Al-Khelaifi ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​ថា​៖ “Ney ​ជាមួយ Kylian ​គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ​។ គាត់​នៅ​ Top3 ​នៅ​លើ​លោក។ Neymar ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត គាត់​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ គាត់​និង Kylian ​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ។ ពួកគេ​នឹង​នៅ PSG ​រហូត​ទៅ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT