ក្រោម​រួមរស់​អស់ ៣ ឆ្នាំ Matuidi ចាកចេញ​ពី​ Juve ហើយ ខណៈ​ទ្រនំ​ថ្មី​របស់​គេ​អាច​ជា​ក្លឹប​នេះ

ខ្សែ​បម្រើ​បារាំង Blaise Matuidi បាន​ឈាន​ដល់​កាលបរិច្ឆេទ​ចាកចេញ​ពី​ក្លឹប Juventus ហើយ ក្រោយ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នា​បញ្ចប់​រដូវ​កាល ពេល​ដែល​អស់​ការ​ប្រកួត​ទាំង​ឡាយ​របស់​ក្លឹប។

Matuidi ចាយ​ពេល ៣ ឆ្នាំ​នៅ​សេះ​បង្កង់ ហើយ​រូប​គេ​បច្ចុប្បន្ន​ទើប​មាន​វ័យ ៣៣ ឆ្នាំ ​ដោយឡែក​ចំពោះ​ក្លឹប​ច្បាស់ការ​មិន​ទាន់​មាន​ការ​បង្ហើប​នៅ​ឡើយ។ តែ​ផ្អែក​តាម​ចចាមអារ៉ាម​ចុងក្រោយ​នេះ ខ្សែ​បម្រើ​បង្ហាញ​ខ្លួន​ច្រើន​ជាង ៦០០ ប្រកួត​ក្នុង​អាជីព​រូប​នេះ ទំនង​ជា​ផ្ទេរ​ទៅ​ក្លឹប Inter Miami របស់​ David Beckham នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក។

គួរ​រំឭក​ថា​រយៈ​ពេល ៣ ឆ្នាំ​ជាមួយ Juventus លោក​ឈ្នះ​ពាន​ចំនួន ៥ ហើយ​ក្នុង​កំឡុង​ពេល​នោះ​ជាមួយ​ជម្រើស​ជាតិ​បារាំង ក៏​ទទួល​បាន​ផ្លែផ្កា​ធំ​នៅ​ពាន​រង្វាន់ FIFA World Cup ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT