ដោយសាទីលានខុសស្ដង់ដារបច្ចេកទេសធ្វើឲ្យ​ជំនួបត្បូងឃ្មុំ និង​វិសាខាត្រូវលើកពេល

ការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិ រវាងក្រុមជម្រើសខេត្តត្បូងឃ្មុំ និងក្លិបវិសាខា ដែលគ្រោងរៀបចំឡើងនៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ត្រូវបានលើកពេលហើយ​នេះ បើ​តាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សូមជម្រាបជូនក្នុង​វេបសាយផ្លុវការ។

ប្រភព​ខាង​លើ​បាន​បក​ស្រាយ​ពី​ការ​ពន្យារ​ពេលកាលបរិច្ឆេទនេះថា៖”  ដោយសារទីលានវិទ្យាល័យមេមត់ថ្មីៗនេះ មានស្ថានភាពគុណភាពមិនល្អដូចជា ផ្ទៃមិនរាបស្មើ ខ្វះស្មៅ និងខូង មិនគ្រប់លក្ខខណ្ឌបច្ចេកទេស  ដែលក្រុមការងារជំនាញបច្ចេកទេសបានចុះពិនិត្យផ្ទាល់ឃើញថា អាចបង្ករគ្រោះថ្នាក់ដល់កីឡាកររបស់ក្រុមទាំងសងខាង។

“ចំពោះកាលវិភាគថ្មីសម្រាប់ជើងទីមួយ វគ្គ១៦ក្រុម រវាងត្បូងឃ្មុំ និងវិសាខា នឹងបញ្ជាក់ជូននាពេលក្រោយទៀត។ ចំណែកការប្រកួតជើងទីពីរនៅ Prince Stadium នៅថ្ងៃទី១៩ ខែសីហា ត្រូវបានរក្សាទុកដដែល។ ដោយឡែកសម្រាប់ការប្រកួតចំនួន៧គូផ្សេងទៀតនឹងប្រព្រឹត្តទៅជាធម្មតាតាមពេលវេលា និងទីតាំងដូចដែលត្រូវបានរៀបចំក្នុងពិធីចាប់គូកន្លងទៅ”។ 

ការប្រកួតជើងទីមួយ វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី១២ និងថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ហើយបន្តរហូតដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែវិច្ឆិកា៕

 

 

ប្រភពនិងរូបភាព៖ CNCC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT