អ្នក​ចាត់ការ ​PSG ​រង​របួស​ជើង ​មុន​ប៉ះ Atalanta ​នៅ UCL ​

​ក្រុម PSG ​បាន​ទៅ​ដល់​ទឹក​ដី​អាល្លឺម៉ង់​ហើយ ​ដើម្បី​ត្រៀម​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម Atalanta នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។

ក្នុង​ដំណើរ​ទៅ​នោះ​ដែរ ​គេ​សង្កេត​ឃើញ​អ្នក​ចាត់ការ Thomas Tuchel ​របស់​ក្រុម PSG ​ដើរ​ឈើ​ច្រត់​ទៅ​ហើយ ដោយសារ​តែ​មាន​បញ្ហា​របួស​ជើង។ បុរស​វ័យ​៤៦​ឆ្នាំ​នេះ ​បាន​រង​របួស​អំឡុង​ពេល​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។ ​ដោយ​លោក​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​របួស​របស់ PSG ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Atalanta ​ខាង​មុខ​ផង​ដែរ។

បច្ចុប្បន្ន​នេះ PSG ​ត្បិតតែ​គេ​មើល​ឃើញ​ថា​មាន​ប្រៀប​ជាង​ក្រុម​នៅ​អ៊ីតាលី​មែន ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​ក្រុម​នេះ​បាន​បាត់​បង់​កីឡាករ​ល្អ​ជា​ច្រើន​ដោយសារ​តែ​បញ្ហា​របួស។ ​Marco Verratti, Layvin Kurzawa​និង ​Thilo Kehrer ​សុទ្ធ​តែ​របួស​មិន​អាច​លេង​បាន ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​សំខាន់ Mbappe ​វិញ ​អាច​ចូល​ហាត់​បាន​វិញ​តិច​ៗ ប៉ុន្តែ​មិន​ច្បាស់​លាស់​១០០​%​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT