Sevilla ​ជា​ក្រុម​ឡើង​ទៅ​ប៉ះ Man Utd ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

​ក្រុម Sevilla ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ​ក្នុង​ពាន Europa League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អង់គ្លេស​ Wolves ​មាន​ឱកាស​ប៉េណាល់ទី​១​គ្រាប់​នៅ​ដើម​តង់​ទី​១ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ Raul Jimenez  ​ធ្វើ​មិន​បាន​សម្រេច​ឡើយ។ ​ការ​ខកខាន​ឱកាស​មាស​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​របូត​ចេញ​ពី​ពាន​រង្វាន់​លីគ​លំដាប់​ទី​២​នេះ ព្រោះ​ក្រុម Sevilla ​របស់​អេស្ប៉ាញ​រក​បាន​១​គ្រាប់​ដែល​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​នៅ​នាទី​៨៨​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ទៅ​ហើយ។ ​

​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​ក្រុម Sevilla ​នឹង​ត​តាំង​ជាមួយ​ក្រុម Manchester United ​នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT