Messi ​មិន​ទាន់​ច្បាស់​អាច​លេង​បាន​ឬ​អត់​ទេ ទល់ Bayern Munich ​

ប្រធាន​ក្រុម Lionel Messi ​មិន​អាច​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ទេ ​ដោយសារ​មាន​បញ្ហា​របួស ក្រោយ​ពី​លេង​ទល់​ក្រុម Napoli ​កន្លង​ទៅ​នេះ​។

​ស្រប​ពេល​ការ​ប្រកួត​ទល់​ក្រុម Bayern Munich ​កាន់​តែ​កៀក​ថែម​ទៀត​នោះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​បារម្ភ​ខ្លាំង។ ​ខ្សែ​ប្រយុទ្ធ Messi ​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​គ្រប់​ប្រកួត​ទាំង​អស់​របស់​ក្រុម​អ្នក​មាន​បុណ្យ ប្រសិន​បើ​អវត្តមាន​រូបគេ​ពេល​ប៉ះ​ក្រុម Bayern Munich ​នោះ​នឹង​ក្លាយ​ជា​កង្វល់​ធំ​សម្រាប់​ក្រុម​លោក Setien ​មិន​ខាន។ ​កីឡាករ​អាហ្សង់ទីន​នេះ ​មាន​បញ្ហា​របួស​ជើង ដែល​គេ​មិន​ទាន់​ច្បាស់​ថា​ធ្ងន់ធ្ងរ​ឬ​តិចតួច​នោះ​ទេ ដោយ​គ្រាន់​តែ​រូបគេ​អវត្ដមាន​មិន​អាច​ហាត់​បាន​ជាមួយ​ក្រុម​ឡើយ។

​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​អះអាង​ថា​របួស​នោះ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ​ហើយ​លោក​រំពឹង​ថា​ប្រធាន​ក្រុម​ម្នាក់​នេះ​នឹង​អាច​លេង​បាន​ទល់​ក្រុម Bayern Munich ​។ ការ​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់​ម្សិលមិញ​នេះ ​ដោយសារ​តែ​ក្រុម​មិន​ចង់​ប្រញាប់​ឱ្យ Messi ​ហ្វឹកហាត់​វិញ​ប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT