Pirlo ​ចង់​លក់ ​Ramsey ​ចេញ​ពី​ក្រុម Juventus ​ហើយ​

អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Juventus ​លោក ​Andrea Pirlo ​មិន​មាន​បំណង​ប្រើប្រាស់​ខ្សែ​បម្រើ Aaron Ramsey ​នោះ​ទេ ​ដូច្នេះ​ទំនង​ជា​ដាក់​លក់​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​ហើយ​។

​ខ្សែ​បម្រើ​វ័យ​២៩​ឆ្នាំ​ទើប​តែ​ចូល​លេង​ឱ្យ​ក្រុម​ Juventus ​បាន​១​រដូវ​កាល​ប៉ុណ្ណោះ ប៉ុន្តែ​រូប​គេ​ក៏​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ។ ​ការ​បង្ហាញ​ទម្រង់​លេង​មិន​ទាន់​ល្អ​ដល់​កម្រិត​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​ចាត់ការ​ Pirlo ​ចង់​លក់​ចេញ ​ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី​ចូល។

​អតីត​កីឡាករ Juventus ​ដែល​ឡើង​មក​ជំនួស​តំណែង​លោក Sarri ​នេះ មើល​ឃើញ​ថា​ក្រុម​ត្រូវ​ការ​បម្រើ​ដែល​មាន​ទម្រង់​លេង​ប្រយុទ្ធ​ល្អ ​និង​យល់​ចិត្ត​ជាមួយ Ronaldo ​ទើប​អាច​ធ្វើ​ឱ្យ​អតីត​កីឡាករ Real Madrid ​លេង​ល្អ​ឡើង​វិញ​បាន​។ ដោយ​ខ្សែ​បម្រើ​ម្នាក់​ដែល Pirlo ​ធ្លាប់​ចង់​បាន​និង​មើល​ឃើញ​សមត្ថភាព​ថា​ល្អ​នោះ​គឺ​កីឡាករ Isco ​របស់​ក្រុម Real Madrid ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT