លោក Jurgen Klopp បានចេញមុខមកនិយាយបន្ទោសទៅលើកីឡាករ Sergio Ramos ទៀតហើយ ចំពោះរឿងដែលរូបគេបានធ្វើឱ្យ Momahed Salah រងរបួសកាលលេង Champions League វគ្គផ្ដាច់ព្រ័ត្រ។
អ្នកចាត់ការក្រុម ហង្សក្រហម Liverpool ខាងលើនេះបានហៅខ្សែការពារ Ramos ថាជាមនុស្សកាចសាហាវ ឃោរឃៅ ដែលបានធ្វើដាក់កីឡាករ Salah ដើម្បីយកផលចំណេញ។ មួយវិញទៀតចំពោះអ្វីដែលកីឡាករប្រធានក្រុម Real Madrid បានធ្វើ គឺរូបគេគួរតែទទួលកំហុស និងទទួលខុសត្រូវទាំងអស់។ លោកគិតថា ប្រសិនបើការប្រកួតគ្រានោះមានប្រើបច្ចេកវិទ្យា VAR នោះ Ramos ច្បាស់ជាទទួលបានកាតក្រហមជាក់ជាមិនខាន។
រំលឹកទៅវិញថាការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Real Madrid និង Liverpool គឺកីឡាករ Salah បានរបួសស្មាធ្ងន់ធ្ងរត្រូវប្ដូរចេញ ក្រោយប៉ះគ្នាជាមួយខ្សែការពារ Ramos ។ ខណៈដែលអវត្តមានខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ បានធ្វើឱ្យក្រុម Liverpool ចាញ់ក្នុងលទ្ធផល ៣-១៕ប្រភព៖ DailyMail