ឈ្នះ​យប់មិញ Van Persie សរសើរ​កូន​បិសាច​ម្នាក់​មិន​ដាច់​ពី​មាត់ តែ​មិនមែន Bruno ទេ

Man Utd បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Copenhagen នៅ​លទ្ធផល ១-០ ត្បិត​គ្រាប់​បាល់​កើត​ឡើង​ស្ដួចស្ដើង​មែន តែ​ការ​វាយ​សម្រុក​របស់ United ធ្វើ​បាន​ល្អ​ខ្លាំង ហើយ​បង្កើត​ឱកាស​ស៊ុត​ចេញ​ពី​ជើង​សរុប​ដល់​ទៅ ២៦ លើក​ឯ​ណោះ។

ក្រោយ​បញ្ចប់​ការ​ប្រកួត អតីត​ជើង​ចាស់​របស់​ក្រុម​គឺ​លោក Robin van Persie បាន​បង្ហាញ​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​កីឡាករ​ Anthony Martial ដោយ​លោក​គិត​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ ជា​អ្នក​ធ្វើ​បាន​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​ហើយ។

បញ្ជាក់​ពី Van Persie និយាយ៖ “កីឡាករ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​យប់​នេះ​គឺ​ជា Martial ដោយ​គេ​លឿន​ណាស់ តើ​គេ​ធ្វើ​បាន​ដោយ​របៀប​ណា​ទៅ ដោយ​ពិត​ជា​រីករាយ​នឹង​ការ​ទស្សនា​ការ​លេង​របស់​គេ ហើយ​ការ​លេង​របស់​គេ​ក៏​សម្លឹង​ឃើញ​គ្នីគ្នា​លើ​ទីលាន​ច្រើន​ដែរ ពោល​មិនមែន​លេង​តែ​ឯកឯង​ទេ”។

រំឭក​ថា​នៅ​វគ្គ​បន្ទាប់ Man Utd នឹង​ត្រូវ​រង់ចាំ​អុត​មើល​លទ្ធផល​នៃ​ប្រកួត​រវាង​ក្រុម​ឯ​ទៀត ប៉ុន្តែ​គូ​បដិបក្ខ​របស់​ពួក​គេ​គឺ​បាន​ចាប់ឆ្នោត​សម្រេច​រួច​ទៅ​ហើយ នោះ​គឺ​រវាង Wolves ឬ Sevilla ដែល​ត្រូវ​ប៉ះ​គ្នា​រាត្រី​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT