មិន​និយាយ​ច្រើន UEFA បោះ​ត្រឹម​ពាក្យ​មួយ​ឃ្លា ថា​ជំនួប Leipzig-At Madrid នៅ​ប្រកួត​ធម្មតា

ការ​ប្រកួត​រវាង​ក្លឹប RB Leipzig និង Atletico Madrid ដែល​ត្រៀម​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ បាន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​មន្ទិល​សង្ស័យ ព្រោះ​ទើប​តែ​ផ្ទុះ​ករណី កីឡាករ At ២ រូប​មាន​ផ្ទុក​ជំងឺ​ COVID-19។

យ៉ាងណាមិញ​តាម​ការ​បញ្ជាក់​ពី UEFA បាន​សង្កត់​ធ្ងន់​ថា ការ​កើត​ជំងឺ COVID-19 របស់​អ្នក​ទាំង​ពីរ​នោះ​គឺ​មិន​ជះ​ឥទ្ធិពល​អ្វី​ឡើយ​ដល់​ការ​ប្រកួត មួយ​ផ្សេង​ទៀត​តាម​រយៈ​ការ​ធ្វើ​តេស្ត​សុខភាព​លើ​កីឡាករ​សេសសល់​និង​បណ្តា​បុគ្គលិក​រវាង​ក្រុម​ទាំង​សង​ខាង​នៅ​ថ្ងៃ​ចន្ទ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​នោះ​ដែរ។

អ្នក​នាំ​ពាក្យ​របស់ UEFA និយាយ៖ “ការ​ប្រកួត​នោះ​គឺ​នៅ​តែ​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក​ដដែល ហើយ​យើង​ក៏​មិនមាន​ការ​បញ្ជាក់​អ្វី​បន្ថែម​ពី​លើ​នេះ​ដែរ”។

បញ្ជាក់​ថា​ជំនួប​ជួប​គ្នា​រវាង Leipzig និង At Madrid ជា​ការ​ប្រកួត​ ១ ជើង​ដឹង​ឈ្នះ​ចាញ់ ធ្វើ​ឡើង​ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់ ហើយ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT