ទីផ្សារដោះដូរកីឡាករ​ក្នុង​លីគកំពូល​កម្ពុជា​បើក​ជា​ផ្លូវ​ហើយ

យោងតាមលិខិតដែលបានចេញដោយ គណៈកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឲ្យដឹងថាការដោះដូរកីឡាករបាន​បើកជាផ្លូវ​ការ​រួច​ទៅ​ហើយពោល​គឺ បានបើកតាំងពីថ្ងៃទី០៨ ខែសីហា ហើយគ្រោងនឹងបិទនៅថ្ងៃទីដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺយោងតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។

ចំពោះការអនុញ្ញាតិឲ្យមានការដោះដូរសម្រាប់​ជើង​ទី​២លីគ​កំពូលកម្ពុជា​នេះ​ដែរ គឺក្លិបនីមួយៗ​អាច​ធ្វើ​ការ​នាំ​ចេញ​នាំ​ចូល​កីឡាករ​ច្រើន​បំផុត ៥រូប ក្នុងនោះកម្ពុជា ៣រូប និងបរទេស ២រូប។ មែន​ទែន​ទៅ! គិត​មក​ដល់​ពេល​នេះ​នៅ​សល់​ពេល​វេលា​២​អាទិត្យ​ទៀត ដើម្បី​បញ្ចប់​កាល​បរិច្ឆេទដោះដូរប៉ុន្តែ​ក្នុង​លីគ​កំពូល​កម្ពុជា​ពេល​នេះ​មិន​ទាន់​មានការ​ដោះដូរ​ណាមួយ​យ៉ាង​សស្រាក់សស្រាំនោះទេ ខណៈ​គេ​ឃើញ​ព័ត៌មាន​ផ្លូវការ​មួយ​គឺ​ ម៉ាត់ យ៉ាម៊ីន​ទៅ​ចុះកុងត្រា​ជាមួយ​ក្លិប​នគរបាលជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT