Sterling ​ថា Man City ​កំពុង​ស្រែក​ឃ្លា​ពាន UCL​ ក្រោយ​ឈ្នះ Real Madrid ​

​Raheem Sterling ​ថា​ក្រុម Manchester City ​កំពុង​លេង​ពេញ​កម្លាំង​ល្អ​ណាស់ ​ហើយ​ក៏​ចង់​បាន​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​នេះ​ផង​ដែរ។

​ក្រុម​របស់​លោក​ Pep ​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​ក្នុង​ពាន UCL ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Madrid ​កាល​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ការ​ឡើង​មក​ដោយ​បំបាក់​ក្រុម​ខ្លាំង​អេស្ប៉ាញ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ក្រុម​មេឃ​ខៀវ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​បន្ទាប់ ​និង​ឱកាស​យក​ពាន​រង្វាន់​ឱ្យ​បាន​ជា​លើក​ដំបូង។

ខ្សែ​ប្រយុទ្ធ Sterling ​បាន​និយាយ​ថា​៖ “យើង​កំពុង​ស្រែក​ឃ្លាន​បន្ថែម​ទៀត។ ​យើង​កំពុង​មាន​កម្លាំង ថាមពល​ខ្លាំង​ដើម្បី​ប្រកួត​ប្រជែង​ពាន​រង្វាន់​នេះ។ យើង​បាន​បង្ហាញ​វា​ជាមួយ​ក្រុម Real Madrid ​។ ​មក​ដល់​វគ្គ​នេះ សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ដូច្នេះ​មាន​តែ​ការ​ខិតខំ​និង​ប្រឹងប្រែង​បន្ដ​ទេ ទើប​អាច​ឡើង​វគ្គ​បន្ទាប់​បាន”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT