មើល​ទម្រង់​លេង​គិត​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្លឹប​មួយ​នេះ​សង្ឃឹម​ខ្ពស់​នឹង​ឈ្នះ​ពាន UCL

ព្រឹត្តិការណ៍ UEFA Champions League បាន​ឈាន​មក​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ ដោយ​នឹង​មាន​បើក​ការ​ប្រកួត​ជា​បន្ត​ ចន្លោះ​ថ្ងៃ​ទី ១២ ​ដល់ ១៥ សីហា​ឆ្នាំ ២០២០។

តាម​ទិន្នន័យ​ពី​គេហទំព័រ FiveThirtyEight បាន​ធ្វើ​ការ​វាយ​តម្លៃ​និង​បង្ហាញ​លទ្ធផល​ផ្អែក​តាម​ទម្រង់​លេង​ចុង​ក្រោយ ដោយ​ទស្សន៍ទាយ​ថា Manchester City គឺ​ជា​ក្លឹប​មាន​ភាគរយ​ខ្ពស់​បំផុត​ដល់​ទៅ ៣៧ ភាគរយ ដែល​អាច​ឈ្នះ​ពាន UCL រដូវ​កាល ២០១៩/២០ នេះ​បាន ហើយ Bayern Munich ជា​ក្រុម​បន្ទាប់​មាន​សង្ឃឹម ២១ ភាគរយ និង PSG មាន​សង្ឃឹម ១៤ ភាគរយ។

City ដែល​បំបាក់​ក្រុម​ឈ្នះ​ជើង​ឯក ១៣ សម័យ​កាល Real Madrid ត្រូវ​បាន​ប្រភព​ខាង​លើ ប៉ាន់ប្រមាណ​ថា មាន​ដល់ ៨៩ ភាគរយ​ឯ​ណោះ នឹង​អាច​ផ្តួល​គូ​ប្រជែង​ក្លឹប Lyon ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

រំឭក​ថា គិត​ត្រឹម​វគ្គ​នេះ​ស្ថិតិ​ក្លឹប ៣ នៅ UCL ដែល​រក​បាន​ច្រើន​គ្រាប់​បំផុត ក៏​សុទ្ធ​តែ​ជា​ឈ្មោះ​ក្លឹប​ទាំង​បី​ខាង​លើ​ដូច​គ្នា ក្នុង​នោះ​រួម​មាន Bayern Munich ​រក​បាន ៣១ គ្រាប់ រី​ឯ PSG និង Man City រក​បាន ២០ គ្រាប់៕

ប្រភព៖ FiveThirtyEight

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT