Suarez ​ថា Bayern Munich ​ជា​ក្រុម​អាច​ឈ្នះ​ពាន UCL ​បាន​ឆ្នាំ​នេះ​

ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​យល់​ឃើញ​ថា​ក្រុម Bayern Munich ​គឺ​ជា​ក្រុម​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​រដូវ​កាល​នេះ​។

​ក្រុម FC Barcelona ​បាន​ឡើង​វគ្ក​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Bayern Munich ​នៅ​ទីក្រុង Lisbon ​ប្រទេស​ព័រទុយហ្គាល់។ ​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​នឹង​លេង​ដោយ​ប្រើ​រូបមន្ដ​ថ្មី ពោល​គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ ​ចាញ់​ធ្លាក់​តែ​ម្ដង។ ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០២០​នេះ​ត​ទៅ។

​ចំពោះ​ការ​ប៉ះ​ក្រុម​ខ្លាំង Bayern Munich ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Suarez ​បាន​និយាយ​ថា​៖ “ក្នុង​ការ​ប្រកួត គ្រប់​គ្នា​សុទ្ធ​តែ​មាន​ឱកាស​។ ពួកគេ​ជា​ក្រុម​ល្អ​មួយ ​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​មួយ​ក្នុង​ការ​ឈ្នះ​ពាន។ ប៉ុន្តែ​យើង​ត្រូវ​ការ​លេង​ប្រកួត​នេះ​។ អ្វី​ដែល​សំខាន់​យើង​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ យើង​ត្រូវ​លេង​ទល់​ក្រុម​ណា​ក៏​បាន​ដែរ”៕ប្រភព MARCA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT