Pep ​ចាត់​ទុក​ក្បូន​លេង​វគ្គ​៨​ក្រុម​ឆ្នាំ​នេះ ជា World Cup ​របស់ Man City ​

​ក្រុម Manchester City ​ក៏​មាន​ឈ្មោះ​ក្នុង​៨​ក្រុម​ចុង​ក្រោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ព័រទុយហ្គាល់ ​លេង​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Madrid ​កន្លង​មក។

​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​នេះ​នឹង​ប្លែក​ខុស​ពី​រាល់​ឆ្នាំ ដោយ​លេង​នៅ​ព័រទុយហ្គាល់​ហើយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​កំណត់​យក​ក្រុម​ឈ្នះ​ចាញ់​តែ​ម្ដង។ ​ដោយសារ​តែ​លេង​បែប​នេះ​ហើយ ទើប​បាន​ជា​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​ចាត់ទុក​ថា​នេះ​ជា​ការ​ប្រកួត World Cup ​របស់​ក្រុម​ខ្លួន។ ​លោក​បាន​ព្រមាន​កីឡាករ​ទាំង​អស់​ថា​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ព្រោះ​មិន​មាន​ឱកាស​ទី​២​ទៀត​សម្រាប់​ពួកគេ​ឡើយ។

​រំលឹក​ថា​ក្រុម Man City ​នឹង​ប៉ះ​ក្រុម Lyon ​របស់​បារាំង ដែល​ឡើង​មក​ដោយសារ​ឈ្នះ​ក្រុម Juventus ​។ គេ​រំពឹង​ថា​លោក Pep ​អាច​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ព្រោះ Lyon ​នៅ​មាន​កម្រិត​មិន​អាច​ប្រៀប​ជាមួយ​ក្រុម​ខ្លាំង​អង់គ្លេស​បាន៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT