Mario Ricardo កីឡាករប៉ារ៉ាហ្គាយ ដែលពិការភ្នែកម្ខាង អាចរកគ្រាប់បាល់១គ្រាប់អស្ចារ្យមែនទែន ឱ្យក្រុម Cristobal Colon ពេលប្រកួតទល់ក្រុម Cerro Porteno ។
ការប្រកួតក្នុងពានរង្វាន់ Paraguayan Cup ត្បិតតែក្រុមរបស់ Mario ចាញ់ក្រុម Cerro Porteno ៣-១ មែន ប៉ុន្តែខ្សែប្រយុទ្ធរូបនេះរកបាន១គ្រាប់ ដែលធ្វើឱ្យគេសរសើរខ្លាំងមែនទែន។ ១គ្រាប់របស់កីឡាករដែលពិការភ្នែកមួយចំហៀងនេះដែរ បានធ្វើឱ្យអ្នកបានឃើញនិងនៅលើបណ្ដាញសង្គមសរសើរ ហើយគិតថាពិតជាសក្ដិសមឈ្នះពានរង្វាន់គ្រាប់បាល់ល្អប្រចាំឆ្នាំ Puskas award ណាស់។
ក្រោយពីរកបាន១គ្រាប់នេះហើយ Mario បាននិយាយថាខ្លួនបានប៉ះបាល់នោះនិងស៊ុតវា ហើយរូបគេមិនគិតថាបាល់១គ្រាប់នេះចូលនោះទេ។ កីឡាករខាងលើបានពិការភ្នែកតាំងពីតូចមកម្ល៉េះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះភ្នែកខាងឆ្វេងរបស់គេ។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ លេងឱ្យក្លឹបCristobal Colon ក្នុងលីគលំដាប់ទី៣នៅប្រទេសរបស់ខ្លួន។ ក្រៅពីនេះ លោកក៏មានការងារក្រៅម៉ោងបន្ថែមទៀតដែរ ដើម្បីចិញ្ចឹមគ្រួសារ៕ប្រភព៖ MARCA