Juventus ​យក​លោក ​Andrea Pirlo ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​

ក្លឹប Juventus ​បាន​ប្រកាស​តែងតាំង​លោក Andrea Pirlo ​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន ​ក្រោយ​ពី​បណ្ដេញ​លោក Sarri ​ចេញ​ពី​តំណែង​។

​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ UEFA Champions Leageue ​លោក Sarri ​ត្រូវ​បាន​ក្រុម Juventus ​ដក​តំណែង​ចោល​កាល​ពី​យប់មិញ​នេះ​ហើយ។ ​ក្នុង​ការ​ប្រកាស​ដក​នេះ​ដែរ ​ក្លឹប​យក្ស​នៅ​អ៊ីតាលី​នេះ​ក៏​បាន​ប្រកាស​ពី​ការ​តែងតាំង​លោក Andrea Pirlo ​មក​ជំនួស​តំណែង​របស់ Sarri ​ផង​ដែរ។ ​Pirlo ​នេះ ​ទើប​តែ​ទទួល​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម U23 ​បាន​៩​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្រាប់​តែ​ត្រូវ​តំឡើង​មក​ដឹក​នាំ​ក្រុម​ធំ​តែ​ម្ដង។

​រំលឹក​ថា​បុរស​វ័យ​៤១​ឆ្នាំ​ខាង​លើ​នេះ ​ជា​អតីត​កីឡាករ Juventus ​ស្រាប់ ​និង​ជា​វីរបុរស​បាល់ទាត់​អ៊ីតាលី​ផង​ដែរ។ ​ការ​ដឹកនាំ​ក្រុម Juventus ​នេះ គឺ​ជា​ការងារ​ដំបូង​របស់​លោក​ហើយ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​៕ប្រភព Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT