Setien ​ថា​ប៉ះ Bayern Munich ​នឹង​ពិបាក​ខ្លាំង​សម្រាប់ Barcelona ​

ក្រុម FC Barcelona ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Napoli ​នៅ​យប់មិញ​នេះ​ក្នុង​លទ្ធផល ​៣-១ ​នៅ​ជើង​ទី​២ សរុប​ទាំង​ពីរ​ជើង ​៤-២។

​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Bayern Munich ​ដែល​ឡើង​មក​វគ្គ​៨​ក្រុម​នេះ​ដោយ​បំបាក់​ក្រុម Chelsea ​ក្នុង​លទ្ធផល ​៧-១។ ​លោក Setien ​បាន​និយាយ​ចំពោះ​ការ​ប៉ះ​ក្រុម​យក្ស​អាល្លឺម៉ង់​ថា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ពិបាក​មួយ​សម្រាប់​ក្រុម​លោក​ជាក់​ជា​មិន​ខាន​នៅ​វគ្គ​៨​ក្រុម​នេះ​។

​អ្នក​ចាត់ការ​ដែល​ដាក់​គោលដៅ​យក​ពាន UEFA Champions  League ​បាន​និយាយ​ថា​៖ “ដៃ​គូ​ទាំង​អស់​សុទ្ធ​តែ​ពិបាក​និង​ខ្លាំង​។ វា​នឹង​ធ្វើ​ឱ្យ​យើង​ពិបាក ​ហើយ​ពួកគេ​ក៏​នឹង​ពិបាក​ដូច​គ្នា​ព្រោះ​វគ្គ​នេះ​សុទ្ធ​តែ​ក្រុម​ខ្លាំង”។ ​រំលឹក​ថា​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ព័រទុយហ្គាល់ ដោយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ​ចាប់​ពី​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០២០​នេះ​ទៅ៕ប្រភព MARCA 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT