រកឃើញហើយ! ៤ គូ​ញាក់សាច់​នេះ ត្រូវ​តតាំង​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ UCL

ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ ព្រឹត្តិការណ៍ UEFA Champions League រដូវកាល ២០១៩/២០ បាន​បញ្ចប់​ទៅ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ៩ ​សីហា​នេះ ដោយ​យើង​ក៏​បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ហាលអាវ និង​ក្រុម​ទាំង ៨ ដែល​ឆ្ពោះ​មក​កាន់​វគ្គ​បន្ទាប់​ផង​ដែរ។

ក្នុង​នោះ​នៅ​សល់​ក្រុម​អាល្លឺម៉ង់ ២ អេស្ប៉ាញ ២ ​បារាំង ២ អង់គ្លេស​ ១ និង​អ៊ីតាលី ១ ហើយ​ការ​ជួប​គ្នា​មាន​ដូច​ជា RB Leipzig ត្រូវ​ប៉ះ Atletico Madrid ស្រប​ពេល​ដែល Atalanta ​ជា​ក្រុម​អ៊ីតាលី​សេសសល់​តែ​មួយ​នោះ ត្រូវ​ជួប Paris Saint-Germain ហើយ​ Manchester City ជួប​ក្រុម Lyon និង Barcelona ​ជួប​ជាមួយ​ម្ចាស់​ជើង​ឯក​នៅ Bundesliga គឺ Bayern Munich។

បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២ ​ដល់ ១៥ ​សីហា ឆ្នាំ ២០២០ ពោល​គឺ​ចន្លោះ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​ត​ទៅ ហើយ​សម្រាក​បាន​តែ​ជាង ៣ ​ថ្ងៃ​ប៉ុណ្ណោះ មុន​បន្ត​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​ការ​ប្រកួត​បញ្ចប់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៣ ​សីហា។ ការ​ផ្សាយ​ផ្ទាល់​រាល់​គូ​ពិសេស​ទាំង​អស់ ​ប្រិយមិត្ត​អាច​តាមដាន​បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT