Ronaldo ​នឹង​បង្ហាញ​ខ្លួន​ឱ្យ Juventus ​នៅ​ថ្ងៃ​ទី​១៨​ខែ​សីហា​ខាង​មុខ​នេះ

Cristiano Ronaldo ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​ការ​ប្រកួត​ឱ្យ Juventus ​នៅ​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នា​ការ​ប្រកួត​បើក​រដូវ​កាល Serie A ​ទល់​ក្រុម Chievo ។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្លឹប Juventus ​អនុញ្ញាត​ឱ្យ​សម្រាក​លំហែ​កាយ​អំឡុង​ពេល​ប្រកួត Pre-Season ​នេះ។ ខណៈ​ដែល​ថ្ងៃ​បង្ហាញ​ខ្លួន​របស់​គេ​នឹង​ត្រូវ​ចំ​ថ្ងៃ​បើក​ឆាក​ប៉ះ​ជាមួយ​ក្រុម​ Chievo ​តែ​ម្ដង។ អ្នក​គាំទ្រ​ក្រុម Juventus ​ជា​ច្រើន​កំពុង​រង់ចាំ​វត្តមាន​របស់​កំពូល​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​ក្រោយ​ពី​ក្លឹប​បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​រូបគេ​រួច​មក​ក្នុង​តម្លៃ​ខ្លួន​ជាង​១០០​លាន​ដុល្លារ។

បើ​ទោះ​ជា​មិន​ទាន់​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​មែន ប៉ុន្តែ Ronaldo ​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​អ៊ីតាលី​ពេញ​ចិត្ត​បាត់​ទៅ​ហើយ។ ដោយ​គ្រាន់​តែ​ការ​ប្រកាស​ជា​ផ្លូវការ​ភ្លាម អាវ​លេខ​៧​របស់ Juventus ​ដែល​មាន​ឈ្មោះ Ronaldo ​នៅ​ពី​ក្រោយ ​លក់​ដាច់​យ៉ាង​ខ្លាំង ​លើស​ការ​រំពឹង​ទុក៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT