គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង​ចាត់​ទុក​កីឡាករ២​រូបនេះជា​តួអង្គសំខាន់របស់​ណាហ្គាវើល​

គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានចាត់ទុក ខ្សែ​ប្រយុទ្ធMarques Marcio និង Yuta Naruse ជាកម្លាំងដ៏គ្រោះថ្នាក់ជាពិសេសនៅតំបន់ប្រយុទ្ធរបស់ណាហ្គាវើលដ៍សម្រាប់រដូវកាល២០២០នេះដោយលោក ទទួលស្គាល់ថា វត្តមានរបស់ Marcio និង Yuta នឹងធ្វើឲ្យក្រុមរបស់លោកជួបការលំបាកក្នុងការការពារសំណាញ់ទី។

“៖ យើងមើលឃើញកីឡាករថ្មីៗមួយចំនួនរបស់ណាហ្គា។ បើនិយាយពីកីឡាករខ្មែរវិញ យើងបានស្គាល់ច្បាស់ហើយ។ ចំពោះ Yuta និង Marcio វិញ ពួកគេគឺជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់ អ៊ីចឹងយើងនឹងត្រូវធ្វើការធ្ងន់ និងព្យាយាមរក្សាសំណាញ់ទីរបស់យើង។”

ក្នុងការប្រកួតកន្លងទៅ Yuta Naruse រកបាន៥គ្រាប់ ខណៈមិត្តរួមក្រុម Marcio Marques មាន៨គ្រាប់សម្រាប់ណាហ្គាវើលដ៍។ ចំណែកព្រះខ័នរាជស្វាយរៀងមានកីឡាករដល់ទៅពីររូបនៅកំពូលតារាង Top Scorers គឺ Araujo Pinheiro Pedro Augusto និង Jean Marie Privat Befolo Mbarga ដែលមាន១២គ្រាប់ដូចគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT