Premier League ​នឹង​ត្រលប់​មក​ប្ដូរ​កីឡាករ​បាន​៣​នាក់​វិញ​រដូវ​កាល​ក្រោយ​

​ក្របខណ្ឌ Premier League ​នឹង​ត្រលប់​មក​ប្រើ​ច្បាប់​ប្ដូរ​បាន​៣​នាក់​ក្នុង​មួយ​ប្រកួត​វិញ​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​មាន​ក្លឹប​១១​បាន​បោះ​ឆ្នោត​ប្រឆាំង​ការ​ផ្លាស់​ប្ដូរ​កីឡាករ​៥​នាក់​ក្នុង​១​ប្រកួត។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្របខណ្ឌ Premier League ​បាន​ប្រជុំ​សម្រេច​ចំពោះ​ច្បាប់​ប្ដូរ​បាន​៥​នាក់​ក្នុង​១​ប្រកួត។ ​ដោយ​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ទាំង​២០​នោះ ​ចេញ​មក​ថា​មាន​ក្រុម​១១​បាន​ប្រឆាំង​ការ​ប្ដូរ​៥​នាក់ ​ខណៈ​ដែល​៩​ក្រុម​ទៀត​យល់​ព្រម។ ​លទ្ធផល​នេះ ​បាន​​បង្ហាញ​ថា​ Premier League ​នឹង​មិន​ប្រើ​ច្បាប់​ប្ដូរ​បាន​៥​នាក់​ទៀត​នោះ​ទេ ដោយ​ត្រលប់​ទៅ​ប្រើ​ច្បាប់​៣​នាក់​វិញ​ហើយ។

ដោយ​ឡែក​សម្រាប់​ការ​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ  ក៏​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។ ​ថ្នាក់​ដឹក​នាំ​ក្របខណ្ឌ​កំពូល​នេះ​នឹង​បន្ដ​ពិភាក្សា​គ្នា​ទៀត ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ចូល​រួម​ទស្សនា​វិញ។ ​ក្លឹប​ជា​ច្រើន​ចង់​បាន​វិធី​មាន​សុវត្ថិភាព​បំផុត​ឱ្យ​អ្នក​គាំទ្រ ​ហើយ​ក៏​ចង់​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​កាន់​តែ​ឆាប់​កាន់​តែ​ល្អ៕ប្រភព Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT