Lazio ​ចង់​បាន David Silva ​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ​

​ក្រុម Lazio ​របស់​អ៊ីតាលី ​បាន​ស្នើ​យក David Silva ​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​កីឡាករ​អេស្ប៉ាញ​រូប​នេះ​អស់​កុងត្រា​នៅ Manchester City ​។

​ក្រុម Lazio ​រំពឹង​ខ្ពស់​ថា​ពួកគេ​អាច​បញ្ចុះបញ្ចូល Silva ​មក​រួម​ក្រុម​បាន​នៅ​រដូវ​កាល​ក្រោយ ជាមួយ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ។ ​ក្រោយ​ពី​កុងត្រា​នេះ​ហើយ ​ក្លឹប​មួយ​នេះ​ក៏​នឹង​ផ្ដល់​ឱ្យ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ជាមួយ​ប្រាក់​ឈ្នួល​៥២ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​ផ្ទះ​ប្រណិត ​និង​សេវា​កម្ម​ជា​ច្រើន​ទៀត​ផង​ដែរ។ ​យ៉ាងណាមិញ ​Silva ​ទំនង​ជា​ចង់​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​នេះ​បន្តិច ទៅ​ព្រម​ទៅ​លេង​នៅ​អ៊ីតាលី។

​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ ​បាន​ចាកចេញ​ពី​ក្រុម Man City ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​១០​ឆ្នាំ​មក។ ​កាល​នៅ​ជាមួយ​ក្រុម​មេឃ​ខៀវ ​រូបគេ​រក​បាន​២២០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ក្រោយ​ពី​ចាកចេញ​ទៅ ​មិន​ត្រឹម​តែ Lazio ​ទេ​ដែល​ចង់​បាន ​ក្រុម​នៅ​លីគ​អាមេរិក ​ជា​ច្រើន​ទៀត​ក៏​ទាក់ទង​រូបគេ​ដែរ៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT